View: 534|Reply: 0

Acer ទើប​បញ្ចេញ Chromebook Spin 13 និង 15 សាក​សម​សម្រាប់​ការ​ប្រើ​ជាមួយ​មុខ​...

[Copy link]

1018

Threads

1628

Posts

110K

Credits

Administrator

Rank: 9Rank: 9Rank: 9

Credits
10451
Post time 2018-05-25 11:04:55 | Show all posts |Read mode
ថ្មីៗនេះ ក្រុមហ៊ុនផលិតកុំព្យូទ័រ Acer ទើបតែបានបញ្ចេញនូវ កុំព្យូទ័រយួរដៃជំនាន់ថ្មីចំនួន 2 ម៉ូឌែល នៅក្នុងទីក្រុង New York គឺ Chromebook Spin 13 និង Chromebook Spin 15 ដោយវាបង្កើត ឡើងមក សម្រាប់អ្នក ប្រើប្រាស់ ក្នុងការសិក្សារ ជាពិសេស វាសាកសមបំផុត ចំពោះការប្រើក្នុងមុខ ជំនួញផ្សេងៗ។ ហេតុផលដែល Acer បានបញ្ជាក់ បែបនេះ គឺដោយសារកុំព្យូទ័រយួរដៃ ជំនាន់ថ្មីទាំង  2 ម៉ូឌែល អាចប្រើប្រាស់ បានច្រើនម៉ោង នៅពេលសាក ពេញម្តងៗ។ ហើយយើងនឹងធ្វើការ បង្ហាញលក្ខណៈ អោយអ្នកទាំងអស់គ្នា បានដឹងដូច ខាងក្រោម៖



•    Chromebook Spin 13

កុំព្យូទ័រនេះ មានអេក្រង់ទំហំ 13.5 អ៊ីញ អាចបង្ហាញរូបភាព ក្នុងកម្រិត Full HD+ លើសពីនេះ Chromebook Spin 13 អាចប្រើជា កុំព្យូទ័រក៏បាន ជាថេប្លេតក៏បាន ព្រោះអី វាអនុញ្ញាតអោយអ្នក អាចបត់បាន ដល់ទៅ 360 ដឺក្រេឯណោះ ហើយថែមទាំងអាច ប្រើជាមួយប៊ិច Stylus ផងដែរ។ ចំពោះកំលាំងម៉ាស៊ីនវិញ កុំព្យូទ័រនេះ ប្រើប្រាស់ CPU Intel Core i3 ជំនាន់ទី 8 ដំណើរការ RAM បានដល់ទៅ 16GB និងអង្គផ្ទុកទិន្នន័យ 128GB ។ វាមានរន្ធដោត USB 3.0 ចំនួន 2 រន្ធ, រន្ធដោត USB Type-C ចំនួន 2 រន្ធ។ សម្រាប់កម្លាំង ថាមពលថ្ម វាអាចប្រើប្រាស់ បានជាង 10 ម៉ោង ពេលសាកពេញម្តងៗ។  

•    Chromebook Spin 15

Chromebook Spin 15 មានអេក្រង់ទំហំ 15.6 អ៊ីញ អាចបង្ហាញរូបភាព ក្នុងកម្រិត 2256 x 768 ភិចសែល លើសពីនេះ វាអាចប្រើ ជាកុំព្យូទ័រក៏បាន ជាថេប្លេតក៏បានដូច Chromebook Spin 13 ព្រោះអី វាអនុញ្ញាត អោយអ្នក អាចបត់បានដល់ទៅ 360 ដឺក្រេផងដែរ។ ចំពោះកំលាំងម៉ាស៊ីនវិញ កុំព្យូទ័រនេះ មានច្រើនជម្រើស ដោយវាប្រើ CPU Intel Pentium N4200 និង Celeron N3450 ឬ N3350 ម្យ៉ាងវិញទៀត វាក៏មាន ជម្រើសរ៉េម 4GB ឬ 8GB និងអង្គផ្ទុកទិន្នន័យទំហំ 32GB ឬ 64GB ប៉ុណ្ណោះ។  ដំណើរការ RAM បានដល់ទៅ 16GB និងអង្គផ្ទុកទិន្នន័យ 128GB ។ វាមានរន្ធដោត USB 3.1 ចំនួន 2 រន្ធ, រន្ធដោត USB Type-C ចំនួន 2 រន្ធ។ សម្រាប់កម្លាំង ថាមពលថ្ម វាអាចប្រើប្រាស់ បានជាង 13 ម៉ោង នៅពេលសាកថ្មពេញ។




ចំពោះតម្លៃ នៃកុំព្យូទ័រយួរដៃជំនាន់ថ្មីទាំង 2 ម៉ូឌែលនេះ យើងនៅមិន ទាន់ដឹងតម្លៃ ជាក់លាក់ នៅឡើយទេ ហើយក៏មិន ប្រាកដដែរ ថាវាអាចនឹងមាន វត្តមាននៅក្នុងស្រុកយើង ឬយ៉ាងណាដែរ តែយើងនឹងដឹង ពេលដែលវាមាន វត្តមាន នៅក្នុងស្រុក យើងភ្លាម។ សរុបមក នេះជាកុំព្យូទ័រដែល Acer បង្កើតឡើងមក សម្រាប់អ្នក ប្រើប្រាស់ច្រើន ក្នុងការសិក្សារ ជាពិសេស វាសាកសមបំផុត ចំពោះការប្រើប្រាស់ នៅក្នុងមុខរបរ ជំនួញផ្សេងៗ ថែមទៀតផង។

Reply

Use magic Report

You have to log in before you can reply Login | Register !login!

Points Rules

  Our Facebook

IOS Download

Archive | Mobile | Dark room |

2019-08-20 00:57 GMT+8 , Processed in 0.568725 second(s), 19 queries .

ចូល​គណនី​តាម​ Facebook ​ដោយ​សុវត្ថិភាព​ត្រឹម​តែ​1​វិនាទី​ ។ ​លោក​អ្នក​​នឹង​អាច​ចូល​មេីល​អត្ថបទ​សំណេីច​ ហ្គេម​ និង​ភាព​យន្ត​ជា​ដេីម ​បាន​យ៉ាង​ច្រេីនថែម​ទៀតដោយសេរី។
Directly login by Facebook safely in one second. And you will see more jokes, games, movies and others.

Power by: 9zhuotech© 2013-2017

Quick Reply To Top Return to the list