View: 499|Reply: 0

Acer Swift 5 ស៊េរីថ្មីអេក្រង់ធំ​ជាមួយ​គែម​សល់​តិច​ជាង​មុន​និង​កម្រាស់​កាន់​តែ​..

[Copy link]

1018

Threads

1628

Posts

110K

Credits

Administrator

Rank: 9Rank: 9Rank: 9

Credits
10451
Post time 2018-05-25 11:06:52 | Show all posts |Read mode
ក្រុមហ៊ុន Acer អន្តរជាតិ ទើបតែប្រកាសបង្ហាញពីកុំព្យូទ័រយួរដៃស៊េរីថ្មីរបស់ម៉ូឌែល Swift 5 ជាមួយអេក្រង់លាតសន្ធឹងជាងមុន នៅ​សល់​គែមតិចជាងមុន។ ទំហំអេក្រង់បានដំឡើងដល់ 15.6 អ៊ីញ គ្រាន់តែអេក្រង់លាតពេញ 87.6 ភាគរយទៅហើយ និងកម្រិត​បង្ហាញ​រូបភាព 1080 ភិចសែល ដោយស៊េរីមុន មានអេក្រង់ត្រឹមទំហំ 14 អ៊ីញប៉ុណ្ណោះ។



កុំព្យូទ័រ Swift 5 ស៊េរីថ្មីនេះ ប្រើប្រាស់ស៊ីភីយូជំនាន់ទី 8 ចុងក្រោយរបស់ Intel និងរូបរាងកម្រាស់ស្តើង តួខ្លួនផលិតឡើង​ពី​ម៉ាញ៉េស្យូម និងអាលុមីញ៉ូមអាលយ រីឯទម្ងន់របស់វាស្រាលប៉ុន កុំព្យូទ័រអេក្រង់ 13 អ៊ីញ។ វាមានមកជាមួយអង្គផ្ទុកទិន្នន័យទំហំ 1TB ជាមួយ Hard Disk ប្រភេទ SSD និងរ៉េមទំហំ 16GB ទៀតផង។ នៅផ្នែកចំហៀង កុំព្យូទ័រនេះ មានមកជាមួយដោត USB-C ចំនួន 2 រន្ធ, រន្ធដោត USB 3.1 Type A ចំនួន 2 រន្ធ, HDMI ចំនួន 1 រន្ធ និងដាក់ SD កាតបានចំនួន 1 រន្ធ ជាពិសេស វាក៏មាន​ទ្រនាប់​ស្កេនម្រាមដៃ សម្រាប់ប្រើជាមួយមុខងារ Windows Hello របស់ Microsoft ផងដែរ។

ចំពោះថ្ងៃដាក់លក់ និងតម្លៃច្បាស់លាស់របស់កុំព្យូទ័រនេះ ក្រុមហ៊ុននៅមិនបានបញ្ជាក់នៅឡើយទេ ដោយវាប្រហែល​ជាអាចចេញ​លក់​នៅចុងឆ្នាំនេះ ទើបក្រុមហ៊ុនមិនទាន់ចាំបាច់ប្រាប់ពីតម្លៃ និងថ្ងៃច្បាស់លាស់ដាក់លក់នៅពេលណាបែបនេះ។



សរុបមក ក្រុមហ៊ុន Acer ទើប​តែ​ប្រកាសបង្ហាញ ពីកុំព្យូទ័រម៉ូឌែល Swift 5 ស៊េរីថ្មី ជាមួយអេក្រង់ធំជាងមុនដល់ 15.6 អ៊ីញ និង​គែម​អេក្រង់​នៅ​សល់តិចជាងមុន មើលទៅអេក្រង់លាតសន្ធឹងស្អាត ចំណែកឯរូបរាងរបស់វាក៏ស្តើងជាងមុន ដោយតួខ្លួនរបស់​វា​ផលិត​ឡើង​ពី​អាលុយ​មីញ៉ូមអាលយ និងម៉ាញ៉េស្យូម តែគួរឲ្យសោកស្តាយបន្តិច កុំព្យូទ័រនេះ មិនទាន់ដឹងតម្លៃពិត និងថ្ងៃដាក់លក់នៅ​ពេល​ណា នៅឡើយទេ។

Reply

Use magic Report

You have to log in before you can reply Login | Register !login!

Points Rules

  Our Facebook

IOS Download

Archive | Mobile | Dark room |

2019-08-20 01:16 GMT+8 , Processed in 0.573355 second(s), 19 queries .

ចូល​គណនី​តាម​ Facebook ​ដោយ​សុវត្ថិភាព​ត្រឹម​តែ​1​វិនាទី​ ។ ​លោក​អ្នក​​នឹង​អាច​ចូល​មេីល​អត្ថបទ​សំណេីច​ ហ្គេម​ និង​ភាព​យន្ត​ជា​ដេីម ​បាន​យ៉ាង​ច្រេីនថែម​ទៀតដោយសេរី។
Directly login by Facebook safely in one second. And you will see more jokes, games, movies and others.

Power by: 9zhuotech© 2013-2017

Quick Reply To Top Return to the list