View: 553|Reply: 0

បន្ទាប់​ពី​កាមេរ៉ា​កប់​ហើយ ពេល​នេះ Google ផ្ដោត​សំខាន់​លើ​អេក្រង់​វិញម្ដង

[Copy link]

1018

Threads

1628

Posts

110K

Credits

Administrator

Rank: 9Rank: 9Rank: 9

Credits
10451
Post time 2018-05-26 10:43:57 | Show all posts |Read mode
យើងទាំងអស់គ្នា ដឹងរួចមកហើយថា Google Pixel គឺជាត្រកូលទូរសព្ទថ្មី ដែលទើបតែបាន បង្ហាញខ្លួន ២ ជំនាន់ប៉ុណ្ណោះ ប៉ុន្តែក្រុមហ៊ុននេះ មិនមែនលំៗទេ ចេញមកមួយ ដឹងមួយតែម្ដង ហើយក៏មានតម្លៃ ថ្លៃកប់ផងដែរ។ ជារៀងរាល់ឆ្នាំ Pixel តែងតែបង្ហាញខ្លួន នៅក្នុងខែតុលា ហើយពេលនេះ ព័ត៌មានរបស់ Pixel 3 បានលេចធ្លាយ ចេញជាបណ្ដើរ ដែលជាគំរូថ្មីរបស់ Pixel ជំនាន់ទី ៣។ ដោយសារតែ ម៉ូឌែលដែលអ្នកគាំទ្រ ពេញចិត្តច្រើន ជាងនោះគឺ Pixel XL ថ្វីត្បិតតែវាមាន លក្ខណៈសម្បត្តិស្ទើរ ទាំងអស់ដូចគ្នាមែន ប៉ុន្តែអេក្រង់របស់ XL តែងតែធំល្អជាង អញ្ចឹងរូបខាង ក្រោមនេះ អាចជាង Pixel 3 XL។   




និន្នាការនៃទូរសព្ទអេក្រង់គ្មានគែម ត្រូវបានចាប់ផ្ដើមមួយរយៈធំមកហើយ តាំងពីឆ្នាំ ២០១៦ មកដោយពេលនោះ ក្រុមហ៊ុន Xiaomi បានបញ្ចេញ Mi Mix នៅចុងឆ្នាំ ទើបក្រោយមកមាន ការបង្ហាញខ្លួនរបស់ G6, Galaxy S8 រហូតមក ដល់ពេលនេះ ទូរសព្ទដែលទាក់ភ្នែក ជាងគេគឺ Vivo APEX និង Lenovo Z5 ដែលនឹងត្រៀម បង្ហាញខ្លួនជាផ្លូវការ នៅខែក្រោយនេះ។ ចំណែកឯក្រុមហ៊ុនមេ Google វិញក៏នឹងត្រៀមបង្ហាញ Google Pixel 3 ផងដែរ ប៉ុន្តែគេបាន រកឃើញថា Pixel 3 ក្នុងឆ្នាំនេះ លេងអេក្រង់ខ្លាំង ជាងរាល់ដង ដោយវាអាចនឹងធ្វើ ឲ្យប្រិយមិត្តភ្ញាក់ផ្អើល ជាមួយនឹងអេក្រង់ គែមខ្លីទាំង ៤ ជ្រុង និងមិនមានក្បាលឆកឡើយ។

រូបរាងអេក្រង់លាតទាំង ៤ ជ្រុងនេះត្រូវបានបង្ហាញនៅក្នុង ប្រព័ន្ធប្រតិបត្តិការណ៍ Android P ជំនាន់សាកល្បង កាលពីថ្មីៗនេះ ដោយនៅក្នុងការ បើកមុខងារ អូសពីក្រោមឡើង លើទៅផ្ទាំងដើម ដែលស្រដៀង Gesture របស់ iPhone X ហើយការបង្ហាញ និមិត្តសញ្ញារបស់វា យើងឃើញមានរូបរាង ទូរសព្ទមួយ ដែលជ្រុងទាំង ៤ នៃអេក្រង់មានគែមខ្លី ទាំងអស់តែម្ដង មើលទៅគែមរបស់វា ប្រហាក់ប្រហែលនឹង iPhone X ប៉ុន្តែវាមិនមាន ក្បាលឆកនោះទេ ព្រោះក្រុមហ៊ុន បានដាក់រន្ធស្ដាប់សម្លេង និងកាមេរ៉ា នៅគែមដ៏តូច នៅខាងលើ ដែលមានប្រិយមិត្ត ជាច្រើនបាននិយាយ តៗគ្នាថា នេះអាចជាតំរុយ នៃការបង្ហាញអេក្រង់ របស់ទូរសព្ទ Pixel 3 ដែលនឹងប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិកាណ៍ Android P នេះដំបូងគេ។ នេះគឺជាគំរូ ដែលប្លែក ថ្មីមួយទៀត ហើយក៏អាចនឹង ប្រសើរជាង iPhone X ផងដែរ ព្រោះពេលនេះ ទូរសព្ទជាច្រើន កំពុងតែចាប់ផ្ដើម ឆកស្ទើរគ្រប់ក្រុមហ៊ុន អញ្ចឹងប្រសិនជា អេក្រង់របស់ Pixel អាចចេញមកដូច្នេះបាន វានឹងធ្វើឲ្យក្រុមហ៊ុនដទៃ ចាប់ផ្ដើមបំបាត់ឆក និងអាចងាកមករក ការកាត់បន្ថយគែមអេក្រង់ ឲ្យខ្លីវិញប្រសើរជាង។

យ៉ាងណាមិញ ក្នុងពេលនេះ ព័ត៌មានលេចធ្លាយរបស់ទូរសព្ទ Google Pixel 3 នៅមានតិចតួច មែនទែន ហើយក៏នៅមាន រយៈពេលយូរផងដែរ ទម្រាំវាបង្ហាញខ្លួន ដូចនេះយើងមិនទាន់ អាចបង្ហាញប្រាប់ ប្រិយមិត្ត បាននៅឡើយទេ គ្រាន់តែកម្លាំង ម៉ាស៊ីនរបស់វា យើងប៉ាន់ស្មានបានថា វានឹងបំពាក់ឈីប ជំនាន់ចុងក្រោយ Snapdragon 845 (ឬ 850 ប្រសិនបើមាន) មានរ៉េម ៤ ជីកាបៃ និងមានកាមេរ៉ាក្រោយ តែមួយគ្រាប់ប៉ុណ្ណោះ ប៉ុន្តែសមត្ថភាព របស់វា អាចនឹងផ្ដួល កំពូលទូរសព្ទនានា ទាំងអស់ នៅក្នុងឆ្នាំនេះ។


Reply

Use magic Report

You have to log in before you can reply Login | Register !login!

Points Rules

  Our Facebook

IOS Download

Archive | Mobile | Dark room |

2019-08-20 00:25 GMT+8 , Processed in 0.571952 second(s), 19 queries .

ចូល​គណនី​តាម​ Facebook ​ដោយ​សុវត្ថិភាព​ត្រឹម​តែ​1​វិនាទី​ ។ ​លោក​អ្នក​​នឹង​អាច​ចូល​មេីល​អត្ថបទ​សំណេីច​ ហ្គេម​ និង​ភាព​យន្ត​ជា​ដេីម ​បាន​យ៉ាង​ច្រេីនថែម​ទៀតដោយសេរី។
Directly login by Facebook safely in one second. And you will see more jokes, games, movies and others.

Power by: 9zhuotech© 2013-2017

Quick Reply To Top Return to the list