View: 645|Reply: 0

Meizu ប្រកាស​ចេញ​ម៉ូឌែល M8c ស្មាតហ្វូន​កម្រិត​ថវិកា ដែល​មាន​អេក្រង់​ទាន់​សម័យ

[Copy link]

1018

Threads

1628

Posts

110K

Credits

Administrator

Rank: 9Rank: 9Rank: 9

Credits
10451
Post time 2018-05-26 10:49:16 | Show all posts |Read mode
ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន Meizu ទើបនឹងប្រកាសចេញ ជាផ្លូវការនូវស្មាតហ្វូនកម្រិត ថវិកាមួយផ្សេងទៀត របស់ខ្លួន ដែលជាជំនាន់ ដេញស៊េរីចេញពី M5c ដែលចេញកាល ពីឆ្នាំទៅមិញ។ ស្មាតហ្វូនថ្មីនេះ មានឈ្មោះហៅជាផ្លូវការ ថា M8c ជាទូរសព្ទ មានភាពសាមញ្ញច្រើន ជុំវិញរូបរាងរចនាបថ តែសាកសម ទៅនឹងតម្លៃ ដែលត្រៀមនឹងចេញលក់ ក្នុងទីផ្សារក្នុងពេល ឆាប់ៗខាងមុខនេះ។




Meizu M8c ស្រោបខ្លួនដោយជ័រស្វិតទាំងអស់ ថែមទាំងពុំមានសេនស័រ ស្កេនម្រាមដៃ ទាំងខាងក្រោយ និងខាងមុខ នោះទេ ដោយជំនួសមកវិញ ជាមួយនឹងមុខងារដោះសោរ ដោយស្កេនផ្ទៃមុខ។ រូបរាងទាំងមូល គឺមិនសូវជាខុសគ្នាខ្លាំង ពីជំនាន់មុនៗនោះទេ តែលើកនេះ វាទទួលបានអេក្រង់ ទាន់សម័យ ដែលមានសមត្ថភាព បង្ហាញរូបភាពកម្រិត HD+ ឬ 720p x 1440 ទំហំ 5.45 អ៊ីញ អាចកំដរទៅដល់ ការប្រើប្រាស់ទូទៅ បានប្រសើរ សម្រាប់ការប្រើប្រាស់ លេងហ្គេមល្មម ប្រើប្រាស់កម្មវិធី ឬទស្សនាវីដេអូ ជាដើម។

ប៊ូតុង Power និងប៊ូតុងសម្លេងស្ថិតនៅផ្នែកខាងស្ដាំ មានរន្ធដាក់ស៊ីមកាតបាន 2 នៅខាងឆ្វេង និងមានរន្ធ Mic នៅខាងលើ និងខាងក្រោម ក្បែររន្ធ Micro USB សម្រាប់សាកថ្ម ជិតរន្ធបំពងសម្លេង។ ម៉ាស៊ីននេះមានកាមេរ៉ា ខាងមុខ 8 មេហ្គាភិចសែល កម្រិត Aperture f/2.0 ដើរតួនាទីសម្រាប់ដោះសោរ តាមុខងារ Face Unlock ផងដែរ និងកាមេរ៉ា ខាងក្រោយទំហំ 13 មេហ្គាភិចសែល កម្រិត Aperture f/2.2 អាចថតវីដេអូកម្រិត Full HD ល្បឿន 30fps បាន ដោយវាដំណើរការដោយ Android Nougat 7.X.X ស្រោបដោយស្បែក Flyme UI និងមានថាមពលថ្ម ទំហំ 3,070mAh។

Meizu M8c មានលក្ខណៈសម្បត្តិទូទៅដូចជា៖

•    បណ្ដោយ 146.4 x ទទឹង 70mm
•    កម្រាស់ 8.5mm
•    ទម្ងន់ 140 ក្រាម
•    CPU Snapdragon 425 មាន 4 CPUs រត់ក្នុងល្បឿន 1.4GHz
•    RAM ទំហំ 2GB
•    អង្គផ្ទុកទិន្នន័យទំហំ 16/32GB អាចបន្ថែមមេម៉ូរីកាតបាន
•    Wifi 802.11 a/b/g/n
•    Bluetooth 4.1
•    FM Radio
•    មាន 3 ពណ៌សម្រាប់ជ្រើសរើសគឺ ខ្មៅ ទឹកមាស ខៀវ និងក្រហម

Meizu M8c នឹងចេញលក់ឆាប់ៗខាងមុខនេះឯងក្នុងតម្លៃប្រហាក់ប្រហែល 160$។

Reply

Use magic Report

You have to log in before you can reply Login | Register !login!

Points Rules

  Our Facebook

IOS Download

Archive | Mobile | Dark room |

2019-08-20 01:12 GMT+8 , Processed in 0.566580 second(s), 19 queries .

ចូល​គណនី​តាម​ Facebook ​ដោយ​សុវត្ថិភាព​ត្រឹម​តែ​1​វិនាទី​ ។ ​លោក​អ្នក​​នឹង​អាច​ចូល​មេីល​អត្ថបទ​សំណេីច​ ហ្គេម​ និង​ភាព​យន្ត​ជា​ដេីម ​បាន​យ៉ាង​ច្រេីនថែម​ទៀតដោយសេរី។
Directly login by Facebook safely in one second. And you will see more jokes, games, movies and others.

Power by: 9zhuotech© 2013-2017

Quick Reply To Top Return to the list