View: 567|Reply: 0

BlackBerry ដាច់​ចិត្ត​បញ្ចេញ​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​ជា​លើក​ដំបូង

[Copy link]

1018

Threads

1628

Posts

110K

Credits

Administrator

Rank: 9Rank: 9Rank: 9

Credits
10451
Post time 2018-05-28 11:29:42 | Show all posts |Read mode
អានត្រឹមចំណងជើង មិត្តអ្នកអានមួយចំនួនប្រហែលជាភ្ញាក់ផ្អើល បន្តិចហើយ ដោយគិតថា នេះជាឆ្នាំ 2015 ឬ 2016 មែនទេ ដែលក្រុមហ៊ុនមួយនេះ ទើបតែចាប់ផ្តើម បញ្ចេញនូវស្មាតហ្វូន ដែលមានកាមេរ៉ាភ្លោះ ជាលើកដំបូងបែបនេះ ព្រោះស្មាតហ្វូន ដែលមានកាមេរ៉ាភ្លោះ ចេញដំបូង នៅអំឡុងឆ្នាំ 2015 ហើយមកដល់ឆ្នាំ 2018 នេះ មានដល់ស្មាតហ្វូន កាមេរ៉ា 3 ទៀតហើយ។



មិនថ្វីទេ មកក្រោយគេ ក៏គ្រាន់បើជាងមិនបានមកដែរ ដូច្នេះយើងមានតែចូលរួម អបអរដល់ក្រុមហ៊ុន មួយនេះ។ ក្រុមហ៊ុនផលិតស្មាតហ្វូន ដែលមានសុវត្ថិភាពជាងគេ បំផុតលើលោក BlackBerry ទើបបាន បញ្ចេញវីដេអូខ្លី បង្ហាញពីស្មាតហ្វូន ជំនាន់ចុងក្រោយរបស់ពួកគេ ដែលត្រៀមបង្ហាញវត្តមាន ក្នុងពេលឆាប់ៗខាងមុខ ជាមួយរូបរាងខ្លះ ដូចជា កាមេរ៉ាក្រោយចំនួន 2 គ្រាប់, នៅមានក្តារចុច QWERTY និងអេក្រង់ ថាច់ស្រ្គីនដូចទៅ ម៉ូឌែលមុនៗ ហើយនេះក៏ជាអត្តសញ្ញាណ បញ្ជាក់ឲ្យគេដឹងពី ម៉ាកសញ្ញានេះផងដែរ។

នៅចុងបញ្ចប់នៃវីដេអូ គេបានបង្ហាញឲ្យមហាជនដឹង ពីថ្ងៃដាក់បង្ហាញស្មាតហ្វូន ចំថ្ងៃទី 7 ខែមិថុនា ខាងមុខ ដោយព្រឹត្តិការណ៍ តាំងទីឡើងនៅ ទីក្រុងញ៉ូវយក និងឈ្មោះពិតរបស់វា BlackBerry KEY2 ។

វីដេអូនោះនៅខាងក្រោម៖



សរុបមក ក្រុមហ៊ុន BlackBerry ទើបតែបញ្ចេញនូវវីដេអូខ្លីថ្មី បង្ហាញពីស្មាតហ្វូន ជំនាន់ក្រោយរបស់ពួកគេ ហៅថា BlackBerry KEY2 ដែលមានមក ជាមួយរូបរាងខ្លះៗ បង្ហាញក្នុងវីដេអូ ដូចជាកាមេរ៉ាក្រោយភ្លោះ និងផ្ទៃខាងមុខ មានក្តារចុច QWERTY រួមទាំងអេក្រង់ ថាច់ស្រ្គីន រីឯថ្ងៃដាក់បង្ហាញ នៅខែក្រោយ នេះឯង។
Reply

Use magic Report

You have to log in before you can reply Login | Register !login!

Points Rules

  Our Facebook

IOS Download

Archive | Mobile | Dark room |

2019-08-20 00:25 GMT+8 , Processed in 0.581883 second(s), 19 queries .

ចូល​គណនី​តាម​ Facebook ​ដោយ​សុវត្ថិភាព​ត្រឹម​តែ​1​វិនាទី​ ។ ​លោក​អ្នក​​នឹង​អាច​ចូល​មេីល​អត្ថបទ​សំណេីច​ ហ្គេម​ និង​ភាព​យន្ត​ជា​ដេីម ​បាន​យ៉ាង​ច្រេីនថែម​ទៀតដោយសេរី។
Directly login by Facebook safely in one second. And you will see more jokes, games, movies and others.

Power by: 9zhuotech© 2013-2017

Quick Reply To Top Return to the list