View: 545|Reply: 0

លើក​នេះ​បាន​កាន់​តែ​ច្បាស់ ពី​រូប​រាង​របស់ Xiaomi Mi 8

[Copy link]

1018

Threads

1628

Posts

110K

Credits

Administrator

Rank: 9Rank: 9Rank: 9

Credits
10451
Post time 2018-05-28 11:37:36 | Show all posts |Read mode
ថ្ងៃដាក់បង្ហាញកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Xiaomi កាន់តែជិតមកដល់ ទើបមានសារព័ត៌មាន ជាច្រើនចេញពីផ្សាយ ពីនេះពីនោះ ទាក់ទងនឹងស្មាតហ្វូននេះ ហើយអ្វីដែលអ្នក គាំទ្របានដឹង ពិតជាមានច្រើន ដោយឡែករូបរាង នៅមិនទាន់ច្បាស់ ទើបមកដល់ពេលនេះ លេចធ្លាយ ច្បាស់ក្រឡែត ពីបដាផ្សព្វផ្សាយ ស្មាតហ្វូន Xiaomi Mi 8 ហើយយើងហ៊ាន និយាយថា វាពិតជាដូច iPhone X ខ្លាំងណាស់ ព្រោះក្បាលឆក របស់វា ធំមិនតូចដូចស្មាតហ្វូន Android ដទៃឡើយ។



បើនិយាយពីរូបរាងដែលយើងបានឃើញនេះ វាពិតជាមានអេក្រង់ ខាងមុខលាត ឆកក្បាលធំបន្តិច មើលទៅអាចច្រលំជា iPhone X រីឯផ្នែកខាងក្រោយ ក្រាលដោយកញ្ចក់កោងសង ខាងបន្តិច និងកាមេរ៉ាភ្លោះបញ្ឈរ នៅចំទីតាំងដូច iPhone X ទៀតផង ដូច្នេះយើងមាន តែរង់ចាំរូបរាង ជាក់ស្តែង ទើបដឹង ថាវាកាន់តែ ទាក់ទាញប៉ុណ្ណា។

ដំណឹងមួយចំនួនទាក់ទងនឹងស្មាតហ្វូននេះ មានដូចជា វាអាចប្រើប្រាស់នូវ បច្ចេកវិទ្យាស្កេនមុខបែប 3D, ប្រាកដជាប្រើបន្ទះឈីប Snapdragon 845, មានជម្រើសរ៉េម 6GB និង 8GB, មានជម្រើស អង្គផ្ទុកទិន្នន័យ 128GB, ដំណើរការ Android 8.1 Oreo ថែមទាំងអាចមក ជាមួយ MIUI 10 ទៀតផង។ ថ្ងៃដាក់បង្ហាញ ក្នុងថ្ងៃទី 31 ខែឧសភា ហើយអាចចាប់ផ្តើមលក់ នៅខែមិថុនាតែម្តង ជាមួយតម្លៃ មិនទាន់ច្បាស់លាស់អាចខ្ទង់ 470 ដុល្លារ។



សរុបមក មានរូបរាងបែកធ្លាយមួយចុងក្រោយ បង្ហាញពី កំពូលស្មាតហ្វូន Xiaomi Mi 8 ដែលមានរូបរាង ស្រដៀងទៅនឹង iPhone X មែនទែន ដោយសារ Notch នៅលើក្បាល របស់វាធំ ជាង Notch របស់ស្មាតហ្វូន Android ដទៃទៀត ដូច្នេះមើលភ្លាមច្បាស់ជា ច្រលំថា iPhone X ជាក់ជាមិនខាន។

Reply

Use magic Report

You have to log in before you can reply Login | Register !login!

Points Rules

  Our Facebook

IOS Download

Archive | Mobile | Dark room |

2019-08-20 00:26 GMT+8 , Processed in 0.568650 second(s), 19 queries .

ចូល​គណនី​តាម​ Facebook ​ដោយ​សុវត្ថិភាព​ត្រឹម​តែ​1​វិនាទី​ ។ ​លោក​អ្នក​​នឹង​អាច​ចូល​មេីល​អត្ថបទ​សំណេីច​ ហ្គេម​ និង​ភាព​យន្ត​ជា​ដេីម ​បាន​យ៉ាង​ច្រេីនថែម​ទៀតដោយសេរី។
Directly login by Facebook safely in one second. And you will see more jokes, games, movies and others.

Power by: 9zhuotech© 2013-2017

Quick Reply To Top Return to the list