View: 560|Reply: 0

OnePlus 6 មាន Water-resistant តែ​អ្នក​ប្រើ​ត្រូវ​ប្រុង​ប្រយ័ត្ន​ជាមួយទឹក

[Copy link]

1018

Threads

1628

Posts

110K

Credits

Administrator

Rank: 9Rank: 9Rank: 9

Credits
10451
Post time 2018-05-29 11:23:31 | Show all posts |Read mode
អ្នកគាំទ្រផលិតផលរបស់ OnePlus អាចមានអារម្មណ៍រីករាយ នៅពេលដែលដឹងថា OnePlus 6 មានមកជាមួយបច្ចេកវិទ្យា ទប់ជម្រាបទឹក ហើយប្រាកដជាអាចត្រូវ ទឹកបានម៉ាស្រលាញ់ ប៉ុន្តែអ្នកត្រូវដឹង ឲ្យច្បាស់ថា ស្មាតហ្វូននេះ មានមកត្រឹម Water-resistant ឬ Splash-resistant ប៉ុណ្ណោះ ដែលបានត្រឹមកម្រិត IP54 ដែលត្រឹមប៉ះទឹកសាចបន្តិចៗ ឬទឹកកំពប់ ពីលើបន្តិចប៉ុណ្ណោះ ដូច្នេះអ្នកប្រើប្រាស់ ត្រូវតែប្រយ័ត្នទឹកដដែល។



បន្ទាប់ពីដាក់បង្ហាញស្មាតហ្វូននេះ ក្រុមហ៊ុនក៏បានប្រាប់ដែរថា គួរតែកុំយកស្មាតហ្វូននេះដាក់ ក្នុងទឹកអី ល្អជាង។ ដូច្នេះយើងអាច យល់បានហើយ ព្រោះបច្ចេកវិទ្យាការពារ ជម្រាបទឹកបានល្អបំផុត នៅពេលនេះ មានដល់កម្រិត IP67 និង IP68 ដែលគេហៅថា Waterproof ទើបអាចឲ្យយើង យកទៅដាក់ក្នុងទឹកបាន ដល់ជម្រៅ 1 ម៉ែត្រកន្លះ ក្នុងរយៈពេល 30 នាទី តែបច្ចេកវិទ្យា Water-resistant វិញ មិនអាចដាក់ក្នុងទឹក បានទេ ដូច្នេះអ្នកប្រើប្រាស់ ស្មាតហ្វូននេះ គួរតែយល់ឲ្យច្បាស់ ពីបច្ចេកវិទ្យានេះ និងអាចជៀសវាង ការខូចខាតដោយសារទឹក បាននៅពេល ប្រើប្រាស់។

យើងសង្ឃឹមថាអ្នកប្រើប្រាស់នឹងបានយល់ ដោយសារនៅពេលនេះ OnePlus 6 កំពុងវាយលុកទីផ្សារ ក្នុងស្រុកយើង ខ្លាំងគួរសម ណាមួយអ្នកប្រើប្រាស់ ក៏កើនឡើងបណ្តើរៗដែរ ដូច្នេះយើងចង់ឲ្យអ្នកស្វែងយល់ ពីបច្ចេកវិទ្យាធន់ មិនងាយជ្រាបទឹកនេះ ដើម្បីអាចប្រើប្រាស់បាន ដោយក្តីរីករាយ និងជៀសវាង មិនឲ្យប៉ះទឹកតែម្តង ក៏ល្អដែរ ទោះបីជាតិចតួច ក៏ដោយ។




សរុបមក យើងចង់រំលឹកម្តងទៀត សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន OnePlus 6 នៅក្នុងស្រុកយើង គួរតែមានការប្រើប្រាស់ ដោយប្រុងប្រយ័ត្ន ជាមួយទឹកបន្តិច ជាពិសេសកុំដាក់ចូល ទឹកល្អជាង ដោយសារស្មាតហ្វូននេះ ប្រើប្រាស់ បច្ចេកវិទ្យា Water-resistant កម្រិត IP54 ប៉ុណ្ណោះ ត្រឹមប៉ះទឹកបន្តិចៗ។ ដូច្នេះកុំយកទៅដាក់ក្នុងទឹក ថតលេងដូច Galaxy S9 ឬ iPhone 8 ឡើយ ព្រោះស្មាតហ្វូននេះ ចាប់ផ្តើមមានអ្នក ប្រើប្រាស់ច្រើន ក្នុងស្រុកយើង ទើបយើងចង់រំលឹក ម្តងទៀត។

Reply

Use magic Report

You have to log in before you can reply Login | Register !login!

Points Rules

  Our Facebook

IOS Download

Archive | Mobile | Dark room |

2019-08-20 00:25 GMT+8 , Processed in 0.575753 second(s), 19 queries .

ចូល​គណនី​តាម​ Facebook ​ដោយ​សុវត្ថិភាព​ត្រឹម​តែ​1​វិនាទី​ ។ ​លោក​អ្នក​​នឹង​អាច​ចូល​មេីល​អត្ថបទ​សំណេីច​ ហ្គេម​ និង​ភាព​យន្ត​ជា​ដេីម ​បាន​យ៉ាង​ច្រេីនថែម​ទៀតដោយសេរី។
Directly login by Facebook safely in one second. And you will see more jokes, games, movies and others.

Power by: 9zhuotech© 2013-2017

Quick Reply To Top Return to the list