View: 564|Reply: 0

Galaxy J6 ជំនាន់​ថ្មី រូប​រាង​ស្រស់​ស្អាត ភ្ជាប់​ជា​មួយ​កញ្ចប់​តម្លៃ​សមរម្យ ...

[Copy link]

1018

Threads

1628

Posts

110K

Credits

Administrator

Rank: 9Rank: 9Rank: 9

Credits
10451
Post time 2018-05-31 18:26:38 | Show all posts |Read mode
Galaxy J6 ត្រូវបានក្រុមហ៊ុន Samsung បានធ្វើការប្រកាសចេញជាផ្លូវការ កាលពីថ្ងៃទី 21 ខែឧសភា ឆ្នាំ 2018 ដោយវាជាស្មាតហ្វូន​ អេក្រង់លាត  ហើយរចនាបថរូបរាងរបស់វា ក៏ស្រដៀងគ្នា ទៅនឹងម៉ូឌែល Galaxy A6 អញ្ចឹង។  ម្យ៉ាងវិញទៀត វាក៏មាន លក្ខណៈសម្បត្តិល្អគួរសម ទាំងកម្លាំងម៉ាស៊ីន និងគុណភាពនៃ ការប្រើប្រាស់ទូទៅផងដែរ។



ស្មាតហ្វូននេះ ត្រូវបានផលិតឡើង ជាមួយនឹងអេក្រង់លាតទំហំ 5.6 អ៊ីញ ជាប្រភេទ Super AMOLED អាចបង្ហាញរូបភាព ក្នុងកម្រិត 720 x 1480 ភិចសែល និងមាន Aspect Ratio 18.5: 9។ Galaxy J6 ប្រើប្រាស់បន្ទះឈីប Exynos 7870 មាន CPU ចំនួន 8 គ្រាប់ អាចរត់ក្នុងល្បឿន 1.6 GHz និងមាន GPU Mali-T830។ វាបានបំពាក់ RAM ទំហំ 3GB ជាមួយអង្គផ្ទុក ទិន្នន័យខាងក្នុងទំហំ 32GB និងអនុញ្ញាតអោយ ម្ចាស់របស់វា អាចបន្ថែមម៉េម៉ូរីកាត micro SD សម្រាប់ពង្រីកបន្ថែមដល់ 256GB ដោយមិនចាំបាច់បារម្ភ ពីការឆាប់ពេញនោះទេ។



Galaxy J6 បានភ្ជាប់មកជាមួយ កាមេរ៉ាខាងមុខទំហំ 8 មេហ្គាភិចសែល មានកម្រិត Aperture f/1.9 អមជាមួយ Flash LED មួយគ្រាប់ ជំនួយការថត Selfie នៅទីងងឹត បានច្បាស់ល្អ និងកាមេរ៉ាខាងក្រោយ មានទំហំ 13 មេហ្គាភិចសែល មានកម្រិត Aperture 1.9 ដូចគ្នា និងអមមកជាមួយភ្លើង Flash LED មួយគ្រាប់ សម្រាប់ជំនួយការថត នៅពេលយប់ ឬកន្លែងដែលមានពន្លឺទាបជាដើម។ ក្នុងនោះ វាក៏មានបំពាក់ សេនសឺស្កេនម្រាមដៃ ស្ថិតនៅខាងក្រោម​ កាមេរ៉ាខាងក្រោយ និងមានប្រើប្រាស់ មុខងារដោះសោរ Face Recognition ដែលធ្វើអោយស្មាតហ្វូននេះ កាន់តែមានសុវត្ថិភាព និងទាន់សម័យថែមមួយកម្រិតទៀតផងដែរ។



ទូរសព្ទនេះ គឺដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ចេញពីប្រអប់ និងមានកម្លាំងថាមពលថ្មទំហំ 3០00 mAh ដែលជាទំហំធំល្មម អាចអោយអ្នកប្រើប្រាស់ បានយូរគួរសម ទាំងការនិយាយ និង លេងបណ្តាញសង្គម អ៊ីនធើណេតផ្សេងៗ។ Galaxy J6 មានតម្លៃ 245 ដុល្លារ ជាមួយជម្រើស 3 ពណ៌ រួមមាន ពណ៌ខ្មៅ, ពណ៌មាស និងពណ៌ស្វាយ ដោយអ្នកអាច រកជាវបាននៅក្រុមហ៊ុន Samsung និងបណ្តាហាងចែកចាយ ដែលជាតំណាងរបស់ Samsung។





Reply

Use magic Report

You have to log in before you can reply Login | Register !login!

Points Rules

  Our Facebook

IOS Download

Archive | Mobile | Dark room |

2019-08-20 00:25 GMT+8 , Processed in 0.593795 second(s), 19 queries .

ចូល​គណនី​តាម​ Facebook ​ដោយ​សុវត្ថិភាព​ត្រឹម​តែ​1​វិនាទី​ ។ ​លោក​អ្នក​​នឹង​អាច​ចូល​មេីល​អត្ថបទ​សំណេីច​ ហ្គេម​ និង​ភាព​យន្ត​ជា​ដេីម ​បាន​យ៉ាង​ច្រេីនថែម​ទៀតដោយសេរី។
Directly login by Facebook safely in one second. And you will see more jokes, games, movies and others.

Power by: 9zhuotech© 2013-2017

Quick Reply To Top Return to the list