View: 839|Reply: 0

Galaxy A6 និង A6+ ស៊េរី​ថ្មី ទាន់​សម័យ បាន​មក​ដល់​ប្រទេស​យើង​ហើយ ក្នុង​តម្លៃ...

[Copy link]

1018

Threads

1628

Posts

110K

Credits

Administrator

Rank: 9Rank: 9Rank: 9

Credits
10451
Post time 2018-05-31 18:29:12 | Show all posts |Read mode
ស៊េរី Galaxy A ជាត្រកូលមួយរបស់ Samsung ដែលទទួលបានការគាំទ្រ​ ច្រើនពីសំណាក់អ្នកប្រើប្រាស់ ដែលនិយមប្រាថ្នាស្មាតហ្វូន ដែលមានរូបរាងស្រស់ស្អាត មានមុខងារច្រើន និងកម្លាំងម៉ាស៊ីនខ្លាំងល្មម ក្នុងការបំពេញតម្រូវការ ទូទៅបានច្រើន និងជាពិសេស គឺវាមានតម្លៃសមរម្យផងដែរ។



សម្រាប់ពីរម៉ូឌែលនេះ Galaxy A និង A6+ គឺជាស្មាតហ្វូនត្រកូល A ចុងក្រោយបំផុតដែល ទើបតែចេញនៅក្នុងឆ្នាំនេះ ដែលវាក៏ទើបតែមានវត្តមាន ក្តៅៗនៅក្នុងប្រទេសយើងផងដែរ។ វាមានរូបរាងស្រស់ស្អាត ស៊ីវិល័យ មិនឆាប់ស៊ាំភ្នែក និងរឹងមាំ។ លើសពីនេះវាមានភ្ជាប់ មកជាមួយនឹងមុខងារ សម្បូរបែបមួយចំនួនផងដែរ ដែលជួយសម្រួលក្នុង តម្រូវការប្រចាំថ្ងៃ របស់យើងបានកាន់តែស្រួល។ ទាំងនេះគឺជាលក្ខណៈ សម្បត្តិមួយចំនួនរបស់ ស្មាតហ្វូនទាំងពីរនេះ៖

Samsung Galaxy A6:



-    អេក្រង់ទំហំ 5.6 អ៊ីញ កម្រិត HD+ (720 x 1480 pixels) Full-View មាន Aspect Ratio: 18.5:9 និងមានដង់ស៊ីតេអេក្រង់ 294ppi

-    មានវិមាត្រ 149.9 x 70.8 x 7.7 mm

-    មាន CPU Octa-Cores ប្រភេទ Cortex A53 រត់បានល្បឿន 1.6 GHz មានអង្គក្រាហ្វិច Mali-T830 MP1

-    មាន Chipset ជាប្រភេទ Exynos 7880 និងដំណើរការដោយ Android 8.0 (Oreo)

-    មានរ៉េម 3GB និងអង្គផ្ទុកទិន្នន័យ 32GB ព្រមទាំងអាចបន្ថែមមេម៉ូរីកាតបានដល់ទៅ 256GB

-    អាចប្រើស៊ីមកាតបានពីរ ប្រភេទ Nano ព្រមទាំងអាចទ្រទ្រង់ 4G បាន

-    មានកាមេរ៉ាមុខ 16MP កម្រិត Aperture 1.9 ជាមួយ Flash ជំនួយពន្លឺ

-    មានកាមេរ៉ាក្រោយ 16MP កម្រិត Aperture 1.7 និងអាចថតវីដេអូបាន ក្នុងកម្រិត FullHD 1080P 30fps

-    មានមុខងារ Finger print និង Face Recognition

-    មានថ្មទំហំ 3000 mAh




Samsung Galaxy A6+:



-    អេក្រង់ទំហំ 6 អ៊ីញ កម្រិត Full HD+ (1080 x 2220 pixels) Full-View មាន Aspect Ratio: 18.5:9 និងមានដង់ស៊ីតេអេក្រង់ 411ppi

-    មានវិមាត្រ 160.2 x 75.7 x 7.9 mm

-    មាន CPU Octa-Cores ប្រភេទ Cortex A53 រត់បានល្បឿន 1.8 GHz មានអង្គក្រាហ្វិច Adreno 506

-    មាន Chipset ជាប្រភេទ Snapdragon 450 និងដំណើរការដោយ Android 8.0 (Oreo)

-    មានរ៉េម 4GB និងអង្គផ្ទុកទិន្នន័យ 32GB ព្រមទាំងអាចបន្ថែមមេម៉ូរីកាតបានដល់ទៅ 400GB

-    អាចប្រើស៊ីមកាតបានពីរ ប្រភេទ Nano ព្រមទាំងអាចទ្រទ្រង់ 4G បាន

-    មានកាមេរ៉ាមុខ 24MP កម្រិត Aperture 1.9 ជាមួយ Flash ជំនួយពន្លឺ

-    មានកាមេរ៉ាក្រោយពីរគ្រាប់មួយមានទំហំ 16MP កម្រិត Aperture 1.7 ជាកាមេរ៉ាគោល និងមួយទៀត 5MP កម្រិត Aperture 1.9 ជា Telephoto សម្រាប់ជំនួយក្នុងការ Zoom និងថតរូបព្រាលផ្ទៃខាងក្រោយ (Live Focus)។ វាអាចថតវីដេអូបាន ក្នុងកម្រិត FullHD 1080P 30fps

-    មានមុខងារ Finger print និង Face Recognition

-    មានថ្មទំហំ 3500 mAh




ដូចនេះសម្រាប់ប្រិយមិត្តដែលមាន បំណងចង់ជាវវា យកទៅប្រើប្រាស់ អ្នកអាចរកជាវវា បាននៅក្រុមហ៊ុន Samsung ឬនៅតាមបណ្តាហាងនានា ដែលជាតំណាង ចែកចាយរបស់ Samsung ជាមួយការធានា ត្រឹមត្រូវដោយ Galaxy A6 មានតម្លៃ $299 និង Galaxy A6+ មានតម្លៃ $365 (ជាមួយនឹងការបន្ថែម JBL Go2 សម្រាប់ការជាវ A6+ នេះ)។




សម្រាប់លក្ខណៈសម្បត្តិកាន់តែលម្អិត អ្នកក៏អាចនឹងរង់ចាំទស្សនាវីដេអូពិពណ៌នាពីខេមបូរីផត អំពី A6/A6+ នៅក្នុងពេលខាងមុខនេះផងដែរ។

Reply

Use magic Report

You have to log in before you can reply Login | Register !login!

Points Rules

  Our Facebook

IOS Download

Archive | Mobile | Dark room |

2019-08-20 00:49 GMT+8 , Processed in 0.559644 second(s), 19 queries .

ចូល​គណនី​តាម​ Facebook ​ដោយ​សុវត្ថិភាព​ត្រឹម​តែ​1​វិនាទី​ ។ ​លោក​អ្នក​​នឹង​អាច​ចូល​មេីល​អត្ថបទ​សំណេីច​ ហ្គេម​ និង​ភាព​យន្ត​ជា​ដេីម ​បាន​យ៉ាង​ច្រេីនថែម​ទៀតដោយសេរី។
Directly login by Facebook safely in one second. And you will see more jokes, games, movies and others.

Power by: 9zhuotech© 2013-2017

Quick Reply To Top Return to the list