View: 816|Reply: 0

ក្រុមហ៊ុន HMD សន្យា​ថា​នឹង​យក Android P មក​ដាក់​ឲ្យ Nokia ទាំង​អស់​របស់​ខ្លួន

[Copy link]

1018

Threads

1628

Posts

110K

Credits

Administrator

Rank: 9Rank: 9Rank: 9

Credits
10451
Post time 2018-05-31 18:32:14 | Show all posts |Read mode
មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន HMD Global បានបញ្ចេញនូវ Nokia ជាច្រើនស៊េរីមកហើយ មានលំដាប់កំពូលផង និងលំដាប់មធ្យមជាច្រើន ហើយទូរសព្ទទាំងនោះ សុទ្ធសឹងតែបានដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការណ៍ ចុងក្រោយទាំងអស់ ចំណែកឯការបញ្ចេញ កំណែអាប់ដេតថ្មីរបស់ Nokia ក៏ធ្វើបានរហ័ស ល្អទៀតផង។ អ្វីដែលកាន់តែធ្វើឲ្យអ្នក ប្រើប្រាស់ជក់ចិត្ត បន្ថែមទៀតនោះគឺ ប្រព័ន្ធប្រតិបត្តិការណ៍ Android P ដែលកំពុងធ្វើតេស្ដ សាកល្បងឲ្យតម្លើងជំនាន់ Beta នេះ ពិតជាធ្វើឡូយ មែនទែន ព្រោះវាប្លែកពីកាល ដែលក្រុមហ៊ុន Google បញ្ចេញ Android Marshmallow និង Nougat ហើយម្ដងនេះ វាមានមុខងារ Gesture ថ្មីឡូយ និងរបាដំណឹង មុខងារ Multi-Tasking ក៏ដូចជាមុខងារ Toggle ត្រូវបានកែច្នៃ យ៉ាងច្រើន។ ម្យ៉ាងវិញទៀត សម្រាប់សេវាកម្ម Google ដូចជា Maps, Assistant, Duplex, -ល- សុទ្ធតែកែប្រែថ្មី ទាំងអស់ នឹងធ្វើឲ្យអ្នកគាំទ្រ ទទួលបានបទពិសោធន៍ ប្រើប្រាស់ថ្មីមួយកម្រិតទៀត។




ទន្ទឹមនេះដែរ ក្រុមហ៊ុន HMD ក៏យល់អារម្មណ៍អ្នកកំពុងរង់ចាំកំណែអាប់ដេត ជាផ្លូវការដែរ ដូចនេះហើយទើបកាល ពីយប់មិញ ក្នុងព្រឹត្តិការណ៍ ប្រកាសចេញនូវ Nokia 2,3, និង 5 ក្រុមហ៊ុនបាន ប្រកាសក្ដែងៗថា នៅពេលដែល Android P ដាក់ចេញ ជាផ្លូវការមកភ្លាម ទូរសព្ទ Nokia របស់ក្រុមហ៊ុន HMD Global ទាំងអស់ នឹងទទួលបានកំណែ អាប់ដេតថ្មីយ៉ាង រហ័សបំផុត។ មូលហេតុចំបង នៃការទទួលកំណែអាប់ដេត បានរហ័សបែបនេះ គឺក្រុមហ៊ុន HMD កំពុងតែធ្វើការយ៉ាងជិតស្និទ្ធ ជាមួយនឹង Google ហើយក៏បាន ជាប់កុងត្រា ជាមួយនឹង Android One ផងដែរ សម្រាប់ផ្ដល់បទពិសោធន៍ ប្រើប្រាស់រលូនល្អ ស្រដៀងនឹងទូរសព្ទ Pixel ហើយវាក៏ជា Android ផ្ដោតសំខាន់ ទៅលើមុខងារ ៣ ធំៗគឺ Pure, Secure, និង Up-to-date ថែមទាំងផ្ដល់អទិភាព ខ្ពស់ផងដែរ ក្នុងការទទួល ហេតុនេះហើយ ទើបក្រុមហ៊ុន HMD សម្រេចចិត្ត មិនព្រមចេញ UX ផ្ទាល់ខ្លួននោះទេ និងសម្រេចប្រើប្រាស់ Stock ដើមរបស់ Google តែម្ដងទៅ។




ទៅលើកំណែអាប់ដេត Android P ខាងមុខនេះ ក្រុមហ៊ុន HDM ធានាថា នៅពេលដែលវា ចេញភ្លាម ទូរសព្ទ Nokia ចំនួន ៤ ស៊េរី នឹងទទួលបានមុនគេ មានដូចជា Nokia 3, Nokia 5, Nokia 6 និង Nokia 8។ ហើយចំនែកឯ ទូរសព្ទដែលប្រើប្រាស់ Android Go និង Android Oreo ដទៃទៀត ក៏នឹងទទួលបានដូចគ្នាផងដែរ ថែមទាំងទទួលបាន ការធានាតំហែទាំ ទាំងផ្នែកសុវត្ថិភាពពី Google រយៈពេល ២ ឆ្នាំពេញផងដែរ។

Reply

Use magic Report

You have to log in before you can reply Login | Register !login!

Points Rules

  Our Facebook

IOS Download

Archive | Mobile | Dark room |

2019-08-20 01:08 GMT+8 , Processed in 0.580065 second(s), 19 queries .

ចូល​គណនី​តាម​ Facebook ​ដោយ​សុវត្ថិភាព​ត្រឹម​តែ​1​វិនាទី​ ។ ​លោក​អ្នក​​នឹង​អាច​ចូល​មេីល​អត្ថបទ​សំណេីច​ ហ្គេម​ និង​ភាព​យន្ត​ជា​ដេីម ​បាន​យ៉ាង​ច្រេីនថែម​ទៀតដោយសេរី។
Directly login by Facebook safely in one second. And you will see more jokes, games, movies and others.

Power by: 9zhuotech© 2013-2017

Quick Reply To Top Return to the list