View: 899|Reply: 0

Mi 8 SE បង្ហាញ​ខ្លួន​ជា​មួយ​អេក្រង់ AMOLED បំពាក់​ឈីប Snapdragon 710និង​តម្លៃ​..

[Copy link]

1018

Threads

1628

Posts

110K

Credits

Administrator

Rank: 9Rank: 9Rank: 9

Credits
10451
Post time 2018-05-31 18:34:57 | Show all posts |Read mode
ការបង្ហាញខ្លួនរបស់ Mi 8 លំដាប់កំពូលត្រូវបានបញ្ចប់ ក្រុមហ៊ុន Xiaomi ក៏បានបង្ហាញនូវ​ ទូរសព្ទត្រកូលមួយគ្រឿង ផងដែរគឺ Mi 8 SE ដែលការបន្ថែមកន្ទុយ SE មើលទៅវាហាក់ដូចជា ចម្លងឈ្មោះពី iPhone ប៉ុន្តែវាក៏មិនអាក្រក់អីដែរ ព្រោះវាបញ្ជាក់ពីម៉ូឌែល តូចពី Mi 8 ហើយមានតម្លៃសមរម្យ និងគុណភាពផលិត គ្រាន់បើជាង iPhone SE ផងដែរ។



Mi 8 SE ស្ថិតនៅក្នុងទូរសព្ទលំដាប់បង្គួរ ដែលបំពាក់ជាមួយនឹង ផ្នែករឹងល្អជាច្រើន ពិសេសគឺអេក្រង់ កម្លាំងម៉ាស៊ីន កាមេរ៉ា និងតម្លៃតែម្ដង។ រូបរាងរបស់ Mi 8 SE គឺពិតជាទាក់ទាញ ដោយសារតែវា មានរូបរាងស្រដៀងនឹង Mi Mix 2S ព្រោះរូបរាងរបស់វា រាបស្មើល្អ រូបរាងខាងក្រោយដូចគ្នា ដោយប្រើប្រាស់ជាកញ្ចក់ចាំង និងស៊ុមលោហៈ ប៉ុន្ដែផ្នែកខាងមុខ ខុសបន្ដិច ដោយសារតែក្បាលឆកខាងលើ ព្រោះត្រកូល Mix គឺមិនមានឆកនោះទេ។ ជំនួសមកវិញ Mi 8 SE មានអេក្រង់ល្អជាង Mi Mix ទៅទៀត ដោយវាបានប្រើប្រាស់ បន្ទះបង្ហាញប្រភេទ AMOLED មានទំហំ ៥.៨៨ អីញដែលជា អេក្រង់ខ្នាត 18:7:9 ដូចនឹង Mi 8 ដែលហើយក៏មាន កម្រិតបង្ហាញរូបភាព Full HD (2448 x 1080 ភិចស៊ែល) ផងដែរ។



ផ្នែកកម្លាំងម៉ាស៊ីនវាស្ថិតក្នុង លំដាប់បង្គួរដោយ ប្រើប្រាស់ឈីប Snapdragon 710 ត្រកូលថ្មីរបស់ Qualcomm ទើបប្រកាសចេញក្ដៅៗ កាលពីសប្ដាហ៍មុននេះ ហើយក្នុងឈីបនោះ កម្លាំងស៊ីភីយូ និងជីភីយូ ក៏មិនអន់ដែរ ដោយយើងទទួលបាន ស៊ីភីយូ ៨ គ្រាប់ (២ គ្រាប់រត់ក្នុងល្បឿន ២.២ ជីកាហឺត និង ៤ គ្រាប់ទៀតល្បឿន ១.៧ ជីកាហឺត) អង្គក្រាហ្វិច Adreno 616 ហើយក៏មានបច្ចេកវិទ្យា បញ្ញាសប្បនិមិត្ត AI នៅក្នុងនោះផងដែរ អមជាមួយនឹងរ៉េមទំហំ ៤ ជីកាបៃ និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន ៦៤ ជីកាបៃ។



កាមេរ៉ាខាងក្រោយរបស់ Mi 8 SE មានលេន ២ គ្រាប់ដោយ មួយគ្រាប់ទំហំ ១២ មេហ្គាភិចស៊ែល Aperture f/1.8 និងមួយគ្រាប់ទៀតទំហំ ៥ មេហ្គាភិចស៊ែល សម្រាប់ជំនួយផងដែរ ហើយវាក៏អាចថតរូបភាព ព្រាលផ្ទៃខាងក្រោយ និងបច្ចេកវិទ្យា AI សម្រាប់សម្គាល់ប្លង់នៃរូបភាព និងចាក់ពណ៌ឲ្យដិតច្បាស់បន្ថែមផងដែរ ហើយក្រុមហ៊ុនក៏បានអះអាងថា ការថតនៅកាលៈទេសៈ ខ្សោយពន្លឺ និងប្លែកពីមុនច្រើន ពិសេសការបំបាត់គ្រាន់ Noise នឹងការចាក់ពណ៌មិន ស្រាលដូចគំនូរនោះទេ។ ចំណែកកាមេរ៉ាមុខវិញ ឡើងដល់ ២០ មេហ្គាភិចស៊ែល Aperture f/2.0 ដូចនឹង Mi 8 អញ្ចឹងហើយក៏មាន AI Portrait និងជំនួយ សម្រស់ផងដែរ។

សរុបមក Mi 8 SE គឺជាទូរសព្ទលំដាប់ បង្គួរពិសេសមួយ ដែលមានចំណុចលេចធ្លោ ៣ ដូចជាអេក្រង់ កម្លាំងម៉ាស៊ីន និងកាមេរ៉ា ហើយតម្លៃរបស់វា ក៏សមរម្យផងដែរ ដោយវានឹងចេញលក់ នៅប្រទេសចិនក្នុងថ្ងៃទី ៨ មិថុនា ខាងមុខនេះជាមួយនឹងតម្លៃ ២៨០ ដុល្លារ ហើយមានជម្រើសពណ៌ ៤ ពណ៌គឺ មាស, ខ្មៅ, ក្រហម, និងខៀវ។

Reply

Use magic Report

You have to log in before you can reply Login | Register !login!

Points Rules

  Our Facebook

IOS Download

Archive | Mobile | Dark room |

2019-08-20 00:23 GMT+8 , Processed in 0.582157 second(s), 19 queries .

ចូល​គណនី​តាម​ Facebook ​ដោយ​សុវត្ថិភាព​ត្រឹម​តែ​1​វិនាទី​ ។ ​លោក​អ្នក​​នឹង​អាច​ចូល​មេីល​អត្ថបទ​សំណេីច​ ហ្គេម​ និង​ភាព​យន្ត​ជា​ដេីម ​បាន​យ៉ាង​ច្រេីនថែម​ទៀតដោយសេរី។
Directly login by Facebook safely in one second. And you will see more jokes, games, movies and others.

Power by: 9zhuotech© 2013-2017

Quick Reply To Top Return to the list